សាកលវិទ្យាល័យការពារជាតិ

បេសកកម្មរបស់សាកលវិទ្យាល័យ

សាកលវិទ្យាល័យ​ការពារ​ជាតិ​ បាន​ខិតខំ​ពុះពារ​យ៉ាង​ខ្លាំង​ ដើម្បី​ស្រាវជ្រាវ​ ប្រមែប្រមូល​ និង​ជ្រើសរើស​នូវ​ទិន្នន័យ​ល្អៗ​ជា​ច្រើន​ ពី​ឯកសារ​នានា​ដែល​បាន​សរសេរ​ជា​អក្សរ​សាស្ត្រជាតិ​ និង​ជា​ភាសាបរទេស​ ស្តី​ពី​វិទ្យាសាស្ត្រ​សង្គម​ វិទ្យាសាស្ត្រ​យោធា​ និង​ភាសាបរទេស​ ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ នៃ​កង​យោធពលខេមរភូមិន្ទ​ ដោយ​ឆ្លងកាត់​ការ​អប់រំ​​ បណ្តុះ​បណ្តាល​ ការ​សិក្សា​ស្រាវជ្រាវ​ទាំង​នៅ​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​។​

សាកលវិទ្យាល័យ​ការពារ​ជាតិ​ បាននឹង​កំពុង​បង្ហាត់បង្រៀន​ដល់​នាយទាហានរង​ នាយ​ទាហាន​ និង​នាយទាហានជាន់ខ្ពស់​ នៃ​កង​យោធពលខេមរភូមិន្ទ​ នូវ​ចំណេះដឹង​ទាំងឡាយ​ណា​ ដែល​ទាក់ទង​នឹង​វិស័យ​ការពារ​ជាតិ​ជា​ចំបង​ ដោយ​ពង្រីក​បន្ថែម​លើ​គុណភាព​សមត្ថភាព​ភាសាបរទេស​ ជំនាញ​ឯកទេស​ យុទ្ធ​ វិធី​ ប្រតិបត្តិការ​សឹក​ និង​យុទ្ធសាស្ត្រ​ ដើម្បី​ទទួលខុសត្រូវ​ដោយ​មាន​ប្រសិទ្ធភាព​ ចំពោះ​សេចក្តី​ត្រូវការ​ និង​លក្ខខណ្ឌ​នានា​នៃ​ការ​ផ្លាស់​ប្តូរ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ​។

​ជា​ពិសេស​ សាកលវិទ្យាល័យ​ការពារ​ជាតិ​ នឹង​រៀបចំ​បណ្ដុះបណ្ដាល​​ឲ្យ​និស្សិត​ទាំងអស់​ បាន​ក្លាយ​ ជា​នាយទាហាន​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ជំនាញ​ខ្ពស់​ និង​មាន​លក្ខណ​:​សម្បត្តិ​គ្រប់​គ្រាន់​ ទៅ​តាម​កម្រិតសិក្សា​នីមួយៗ​ ក្លាយ​ជា​នាយទាហាន​ដឹកនាំ​បញ្ជា​គ្រប់គ្រង​កងឯកភាព​ដ៏​ពូកែ​ទាំង​ក្នុង​ស្ថានភាព​ប្រទេស​មាន​សន្តិភាព​ និង​សង្គ្រាម​ក្រោយ​ពី​​ពួក​គេ​បាន​សិក្សា​រួច​ នៅ​តាម​មហាវិទ្យាល័យ​ ចំណុះ​សាកលវិទ្យាល័យ​ការពារ​ជាតិ​ ដើម្បី​ចូលរួម​ចំណែក​ និង​សហការ​ធ្វើ​ឲ្យ​មាន​សន្តិ​ភាព​ ស្ថេ​រ​ភាព​ សុវត្ថិភាព​ និង​សន្តិសុខ​ ទាំង​នៅ​ក្នុង​ផ្ទៃ​ប្រទេស​ ក្នុង​តំបន់​ និង​ពិភពលោក​ទាំងមូល​។​