សាកលវិទ្យាល័យការពារជាតិ

គោលបំណងរបស់សាកលវិទ្យាល័យ

ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស នៃ ខ​.​ភ​.​ម និង​មន្ត្រីរាជការ​ដែល​ពាក់ព័ន្ធ លើ​វិស័យ​ការពារជាតិ ឱ្យមាន​សមត្ថភាព​ខ្ពស់ ក្នុង​ការគ្រប់គ្រង​បញ្ជា និង​សម​មូល​ទៅនឹង សភាពការណ៍​ក្នុង​តំបន់ និង​អន្តរជាតិ​នៃ​សម័យ​វិទ្យាសាស្ត្រ​ទំនើប​។

  • បណ្តុះបណ្តាល​នាយទាហាននៃ ខ​.​ភ​.​ម និង​មន្ត្រី​រាជ​ការស៊ីវិល ឱ្យ​ក្លាយជា​នាយទាហាន និង​មន្ត្រីដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការបំពេញ​ការងា​រ​ទៅតាម​តួនាទី ភារកិច្ច និង​មុខ​តំណែង​របស់​ខ្លួន​បានល្អ
  •  អប់រំ​និស្សិត ឱ្យ​មាន​ឆន្ទៈ​មោះមុត មាន​សាមគ្គី​ល្អ វិន័យ​ម៉ឺងម៉ាត់ ស្មោះត្រង់​ជានិច្ច​ចំពោះ​ជាតិ​មាតុភូមិ ហ៊ាន​ប្តូរផ្តាច់ ពលី គ្រប់បែបយ៉ាង ដើម្បី​បុព្វហេតុ​ជាតិ
  • បណ្តុះបណ្តាល​ឱ្យ​និស្សិត​មាន​ជំនាញ​យោធាលើ​ការងារ​គ្រប់គ្រង​ដឹកនាំ​បញ្ជា ព្រមទាំង​មាន​ចំណេះដឹង​ទូទៅលើ​វិទ្យាសាស្ត្រ​សង្គម សេដ្ឋកិច្ច នយោបាយ និង​ភាសាបរទេស ដើម្បី​ចូលរួម​ចំណែក អភិវឌ្ឍន៍​ប្រទេសជាតិ
  • ​ដើម្បី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការទទួល និង​ផ្តល់​អាហារ​រូបករណ៍​ទៅវិញទៅមក ក្នុងការ​ធ្វើ​អាជីវកម្ម​សិក្សា​របស់​និស្សិត​កម្ពុជា និង​និស្សិត​បរទេស​ជា​មិត្ត​ទាំងឡាយ​បាន​ងាយស្រួល ។​