នាព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សាកលវិទ្យាល័យការពារជាតិមានសេចក្ដីសោមនស្សរីករាយបានទទួលស្វាគមន៍ប្រតិភូសាកលវិទ្យាល័យកម្ពុជាមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធទូទៅ និងបណ្ណាល័យនៃសាកលវិទ្យាល័យការពារជាតិ។