Travel Tips
Lorem ipsum dolor sit amet, consectetur adipiscing elit.
អនុវត្តយ៉ាងម៉ឺងម៉ាត់តាមគោលការណ៍របស់ក្រសួងការពារជាតិ សាកលវិទ្យាល័យការពារជាតិ បាននិងកំពុងសហការជាមួយនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ ដើម្បីដំណើរការត្រួតពិនិត្យទ័ព-កូន ចំពោះថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិកអប់រំ និស្សិត និងសិក្ខាកាមទាំងអស់ ដែលស្ថិតក្រោមចំណុះសាកលវិទ្យាល័យការពារជាតិ ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ។
ក្រោមការយកចិត្តទុកដាក់ និងការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នាថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ន សម្បត្តិ សាកលវិទ្យាធិការរង បានដឹកនាំក្រុមកីឡាបាល់បោះសាកលវិទ្យាល័យការពារជាតិ ចូលរួមប្រកួតកីឡាបាល់បោះឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីអប់រំ»។ ជាលទ្ធផល ក្រុមកីឡាបាល់បោះសាកលវិទ្យាល័យការពារជាតិ បានបង្ហាញនូវសមត្ថភាព បច្ចេកទេស ស្មារតីសាមគ្គីភាព និងការប្រកួតប្រជែងប្រកបដោយវិជ្ជាជីវៈ រហូតដណ្តើមបានជ័យលាភីចំណាត់ថ្នាក់លេខ១ និងគ្រងពានរង្វាន់ប្រចាំឆ្នាំ២០២៦ ដោយជោគជ័យ។ សមិទ្ធផលដ៏ត្រចះត្រចង់នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីសក្តានុពល និងគុណភាពរបស់និស្សិតសាកលវិទ្យាល័យការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្សទាំងផ្នែកចំណេះដឹង វិន័យ និងកាយសម្បទា ស្របតាមទិសដៅអប់រំរបស់សាកលវិទ្យាល័យ។ ជ័យជម្នះនេះ គឺជាមោទនភាពដ៏ធំធេងរបស់សាកលវិទ្យាល័យការពារជាតិ និងជាកម្លាំងចិត្តសម្រាប់បន្តសម្រេចសមិទ្ធផលថ្មីៗបន្ថែមទៀតនាពេលអនាគត។
នាថ្ងៃសៅរ៍ ៦ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមានជ័យ បានបន្តដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាកលវិទ្យាល័យការពារជាតិ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងមូលដ្ឋាន ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នារសៀលថ្ងៃច័ន្ទ ១ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យការពារជាតិមានកិត្តិយសបានរៀបចំកម្មវិធីបាឋកថា ក្រោមប្រធានបទ "បរិបទទូទៅនៃបញ្ញាសិប្បនិម្មិត (AI)" ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ បាឋកថានេះមានសារៈសំខាន់ជាយុទ្ធសាស្រ្តសម្រាប់ថ្នាក់ដឹកនាំ បុគ្គលិក យោធាចារ្យ និងសិក្ខាកាមនៃសាកលវិទ្យាល័យការពារជាតិ ក្នុងការស្វែងយល់អំពីឱកាស បញ្ហាប្រឈម និងផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗ ចំពោះបរិបទសន្តិសុខ និងការពារជាតិ។ ទន្ទឹមនឹងនេះ ក៏បានរួមចំណែកពង្រឹងសមត្ថភាពធនធានមនុស្សក្នុងការត្រៀមខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបរិយាកាសបច្ចេកវិទ្យាសកល សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ ការអប់រំ ការស្រាវជ្រាវ និងការអភិវឌ្ឍស្ថាប័នឱ្យកាន់តែទំនើប និងសមស្របតាមតម្រូវការនៃសម័យកាលថ្មី។
នាព្រឹកថ្ងៃអង្គារ ១០ កើត ខែជេដ្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានអញ្ជើញចូលរួមពិធីមិទ្ទិញអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង។
នាព្រហាមមុនថ្ងៃរះនៃថ្ងៃសៅរ៍ ៩ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ តបការអញ្ជើញពីសំណាក់ស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងភ្នំពេញ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ បានដឹកនាំប្រតិភូសាកលវិទ្យាល័យការពារជាតិអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធី ANZAC ឆ្នាំ២០២៦ នៅស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីរំលឹកគុណដល់យុទ្ធជនដែលបានពលីក្នុងសមរភូមិ ក៏ដូចជាយុទ្ធជនដែលកំពុងតែបំពេញភារកិច្ចនានាដូចជាបេសកកម្មរក្សាសន្តិភាពជាដើម។
នាព្រឹកថ្ងៃច័ន្ទ ៤ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ និងសាកលវិទ្យាធិការរង ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និស្សិត និងសិក្ខាកាមទាំងអស់ នៃសាកលវិទ្យាល័យការពារជាតិ មានមហាកិត្តិយស ដោយបានទទួលស្វាគមន៍ និងធ្វើគារវកិច្ចយ៉ាងកក់ក្តៅដ៏ខ្ពង់ខ្ពស់បំផុតចំពោះវត្តមានរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃបំផុតអញ្ជើញជាអធិបតីក្នុងពិធី “បិទវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន ឆ្នាំសិក្សា២០២៥-២០២៦ និងបន្តបើកវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន ឆ្នាំសិក្សា២០២៦-២០២៧” របស់សាកលវិទ្យាល័យការពារជាតិ។ វត្តមានដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិនាឱកាសនេះគឺជាកត្តាជម្រុញលើកទឹកចិត្តដ៏ធំធេងបំផុត និងបានផ្តល់ភាពកក់ក្តៅទ្វេដងថែមទៀតដល់សាកលវិទ្យាល័យការពារជាតិ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីថែរក្សាសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ដោយគោរពដើរតាមមគ្គុទ្ទេសក៍ដឹកនាំ ប្រកបដោយគតិបណ្ឌិតចក្ខុវិស័យវែងឆ្ងាយ ប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពស្រឡាញ់របស់កងទ័ព និងប្រជាជនកម្ពុជា។
នាព្រឹកថ្ងៃសុក្រ ២ កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានផ្ដល់កិត្តយសដ៏ខ្ពង់ខ្ពស់អញ្ជើញប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ជំនាញគណនេយ្យសាធារណៈ ផ្នែករជ្ជទេយ្យបុរេប្រទានកម្រិតទី១ ជូន និស្សិតជានាយទាហាន នាយទាហានរង និងពលទាហាន នៃសាកលវិទ្យាល័យការពារជាតិ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុកន្លងមក។
នាព្រឹកថ្ងៃអង្គារ ១៤ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានទទួលជួបប្រតិភូនៃវិទ្យាស្ថានសម្រាប់អភិបាលកិច្ចសន្តិសុខ (ISG) នៃទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិសហរដ្ឋអាមេរិក ដើម្បីពិភាក្សាស្វែងរកលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការកសាងកម្មវិធីបណ្ដុះបណ្ដាលវគ្គសន្តិសុខជាតិ នៅសាកលវិទ្យាល័យការពារជាតិ។
នាព្រឹកថ្ងៃច័ន្ទ ១៣ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ យោងតាមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានដឹកនាំប្រតិភូ និងនិស្សិតសាកលវិទ្យាល័យការពារជាតិចំនួន ៦០ រូប ដោយក្នុងនោះ៣០រូបបានបញ្ចប់ការសិក្សាឆ្នាំ២០២៥ និងនិស្សិត ៣០ រូបផ្សេងទៀតត្រៀមចូលសិក្សាឆ្នាំ២០២៦ ចូលរួមកម្មវិធីបិទវគ្គបណ្តុះបណ្តាល និងពិធីចែកវិញ្ញាបនបត្រ ព្រមទាំងបើកវគ្គសិក្សាថ្មីឆ្នាំ២០២៦ ស្ដីពីវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង (Certificate Program) នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នាព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តាមរយៈប្រព័ន្ធនិម្មិត (ប្រព័ន្ធអនឡាញ) ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។