Travel Tips
Lorem ipsum dolor sit amet, consectetur adipiscing elit.
នារសៀលថ្ងៃ ច័ន្ទ ៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា នៃសាកលវិទ្យាល័យការពារជាតិ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបកប្រែភាសាអង់គ្លេស-ខ្មែរ ជាលក្ខណៈផ្ទាល់មាត់ និងឯកសារ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ និងមានការចូលរួមពីសំណាក់គណៈប្រតិភូកងទ័ពអូស្រ្តាលីដឹកនាំដោយ លោកវរនាវីឯក Bernard YORK នាយអនុព័ន្ធយោធាអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែល។ សូមគូសបញ្ជាក់ផងដែលថាមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា ជាស្ថាប័នបណ្ដុះបណ្ដាលមួយដែលតែងតែដើរតួនាទីជាស្ថាប័នផ្គត់ផ្គង់ធនធានមនុស្សផ្នែកបកប្រែភាសា អង់គ្លេស-ខ្មែរ តាមតម្រូវការរបស់ក្រសួងការពារជាតិ ក៍ដូចជាអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទផងដែរ។