Travel Tips
Lorem ipsum dolor sit amet, consectetur adipiscing elit.
នាព្រឹកថ្ងៃសុក្រ ១៣ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា នៃសាកលវិទ្យាល័យការពារជាតិកម្ពុជា បានសហការជាមួយកងទ័ពភូមិន្ទអូស្រ្តាលីរៀបចំពិធីបិទជាផ្លូវការនៃ សិក្ខាសាលាសាលាភាសាអង់គ្លេសថ្នាក់តំបន់ឆ្នាំ ២០២៥ ក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ និងលោកវរសេនីយ៍ឯក Tony Peck នាយការិយាល័យអនុព័ន្ធយោធាអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា។ សូមគូសបញ្ជាក់ផងដែរថាសិក្ខាសាលាដែលមានរយៈពេល មួយសប្ដាហ៍ខាងលើនេះគឺត្រូវបានសហការរៀបចំដោយមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា និងកងទ័ពភូមិន្ទអូស្រ្តាលីដើម្បីចែករំលែក ក៏ដូចជាដើម្បីផ្លាស់ប្ដូរនូវឧត្តមានុវត្តន៍ក្នុងការបង្រៀនភាសាអង់គ្លេស ដែលមានសមាសភាពចូលរួមមកពីប្រទេសចំនួន ១០ រួមមាន អូស្រ្តាលី កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ីម៉ុងហ្គោលី នូវែលសេឡង់ ទីម័រខាងកើត តុងហ្គា និងវៀតណាម។ ជាចុងក្រោយសាកលវិទ្យាល័យការពារជាតិសូមថ្លែងអំណរគុណដល់ប្រតិភូទាំងអស់ ជាពិសេសកងទ័ពភូមិន្ទអូស្រ្តាលី តាមរយៈការិយាល័យអនុព័ន្ធយោធានៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានសហការ និងខិតខំទាំងកម្លាំងកាយ ចិត្តធ្វើឱ្យសិក្ខាសាលាខាងលើប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចេះត្រចង់។ សាកលវិទ្យាល័យការពារជាតិ សូមជូនពរឱ្យប្រតិភូទាំងអស់នៃសិក្ខាសាលាសាលាភាសាអង់គ្លេសថ្នាក់តំបន់ឆ្នាំ ២០២៥ ធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព។