Travel Tips
Lorem ipsum dolor sit amet, consectetur adipiscing elit.
នារសៀលថ្ងៃ ច័ន្ទ ៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានអនុញ្ញាតឱ្យប្រតិភូកងទ័ពអូស្រ្តាលីដឹកនាំដោយ លោកវរនាវីឯក Bernard YORK នាយអនុព័ន្ធយោធាអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមដើម្បីជម្រាបលា និងបង្ហាញមុខ លោកវរសេនីយ៍ឯក Tony PECK នាយអនុព័ន្ធយោធាអូស្រ្តាលីថ្មី។ ក្នុងឱកាសនេះដែល លោក វរនាវីឯក Bernard YORK ក៍បានណែនាំ លោកវរសេនីយ៍ត្រី Jamie STEELE នាយកិច្ចសហប្រតិបត្តិការយោធាផ្នែកអប់រំថ្មីដែលត្រូវមកជំនួសភារកិច្ចលោកវរសេនីយ៍ត្រី Mark HUGHES ដែលត្រូវចប់អាណត្តិផងដែល។