Travel Tips
Lorem ipsum dolor sit amet, consectetur adipiscing elit.
សម្រាប់ថ្ងៃទី២ នៃកិច្ចប្រជុំពេញអង្គថ្នាក់ដឹកនាំសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិការតំបន់អាស៊ាន លើកទី២៧ (27th ARF HDUCIM) សាកលវិទ្យាល័យការពារជាតិក្នុងនាមជាម្ចាស់ផ្ទះ និងសហប្រធានជាមួយសាលាបណ្ឌិត្យសភាយោធាកាណាដាបានរៀបចំឱ្យប្រទេសចំនួន ៩ រួមមាន ឡាវ មីយ៉ាន់ម៉ា ស្រីលង្កា ម៉ាឡេស៊ី ប៉ាគីស្ថាន សាធារណរដ្ឋកូរ៉េ ប្រុយណេដារូសាឡឹម នូវែលសេឡង់ និងសិង្ហបុរីធ្វើបទបង្ហាញទៅលើមូលបទរងចំនួនបីរួមមាន៖ ១. ការត្រៀមលក្ខណៈ និងការឆ្លើយតបរបស់យោធាទៅនឹងការរំខានផ្នែកបរិស្ថាន ២. ការរៀបចំថ្នាក់ដឹកនាំយោធាដើម្បីស្វែងយល់ពីតួនាទីដែលតួអង្គមិនមែនរដ្ឋធ្វើនិម្មាបនកម្មសន្តិសុខក្នុងតំបន់ និង៣.ការរៀបចំថ្នាក់ដឹកនាំយោធាដើម្បីធ្វើប្រតិប្រតិ្តការនៅក្នុងពិភពលោកដែលទទួលឥទ្ធិពលពីកម្លាំងជំរុញខាងក្រៅ។ លើសពីនេះអង្គប្រជុំក៏មានកិត្តិយសទទួលបានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ Ambra Dickie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំអាស៊ាន អញ្ជើញធ្វើបទអន្តាគមន៍ពិសេសជូនអង្គប្រជុំលើមូលបទរងទាំងបួននៃកិច្ចប្រជុំ ARF-HDUCIM លើកទី២៧ ផងដែរ។