Search

Travel Tips

Lorem ipsum dolor sit amet, consectetur adipiscing elit.

Lifestyle

Lorem ipsum dolor sit amet, consectetur adipiscing elit.

Hotel Review

Lorem ipsum dolor sit amet, consectetur adipiscing elit.

ព័ត៌មាន
អ្នកចេះគឺជាប់ និងគុណភាពមុនបរិមាណ

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ សាកលវិទ្យាល័យការពារជាតិបាននឹងកំពុងប្រឡងបញ្ចប់វគ្គសិក្សាចំនួន ៤ នៃឆ្នាំសិក្សា ២០២៥-២០២៦ រួមមាន៖ ១. វគ្គបណ្តុះបណ្តាលបរិញ្ញាបត្រព័ត៌មានវិទ្យា ជំនាន់ទី៨ ២. វគ្គបណ្តុះបណ្តាលបរិញ្ញាបត្រភស្តុភារយោធា ជំនាន់ទី១១ ៣. វគ្គបណ្តុះបណ្តាលបរិញ្ញាបត្រហិរញ្ញវត្ថុយោធា ជំនាន់ទី១ និង៤. វគ្គបណ្តុះបណ្តាលបរិញ្ញាបត្រអប់រំចិត្តសាស្រ្តយោធា ជំនាន់ទី១១ ក្រោមការដឹកនាំ និងត្រួតពិនិត្យដោយផ្ទាល់យ៉ាងតឹងរឹងពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ដើម្បីធានាឱ្យបាននូវវិន័យ គុណភាព តម្លាភាព និងយុត្តិធម៌នៃការប្រឡង។

ស្ត្រី និងក្មេងស្រីមានចំនួនប្រហែល ៤៩,៧% ពោលគឺជិតពាក់កណ្ដាលនៃចំនួនប្រជាជនសរុបពិភពលោក (ធនាគារពិភពលោក ២០២៥)

នាថ្ងៃសៅរ៍ ៤ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅសាលប្រជុំសាកលវិទ្យាល័យការពារជាតិ ក្រោមបរិយាកាសបរិយាបន្ន និងសេចក្ដីសោមនស្សរីករាយ។

សមិទ្ធិផលក្រោមក្របខណ្ឌអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសាលាភូមិន្ទរដ្ឋបាល (ERA)

នាព្រឹកថ្ងៃសុក្រ ១១ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានផ្ដល់កិត្តយសដ៏ខ្ពង់ខ្ពស់អញ្ជើញប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា របស់សាលាភូមិន្ទរដ្ឋបាល ជូនដល់បុគ្គលិក និងសិក្ខាកាម សាកលវិទ្យាល័យការពារជាតិ ដែលបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាលក្នុងឆ្នាំ២០២៥ ដោយជោគជ័យកន្លងមក។ សូមគូសបញ្ជាក់ផងដែរថា សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយ សាកលវិទ្យាល័យការពារជាតិ ស្តីពី «ការបង្កើតកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន» កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រសួងទេសចរណ៍

នារសៀលថ្ងៃសុក្រ ១១ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នារសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ សាកលវិទ្យាល័យការពារជាតិបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រសួងទេសចរណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងគោលបំណងបង្កើនសមត្ថភាព ចំណេះដឹងទូទៅលើផ្នែកវប្បធម៌ ទេសចរណ៍ និងសក្តានុពលអេកូទេសចរណ៍ ជូនដល់បុគ្គលិក និស្សិត និងសិក្ខាកាមរបស់សាកលវិទ្យាល័យ ដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែងដ៏សំខាន់របស់កម្ពុជា ។

អូស្ត្រាលី គឺជាដៃគូ និងមិត្តភក្ដិដ៏ជិតស្និទ្ធយូរអង្វែង និងគួរឱ្យទុកចិត្តបាន សម្រាប់សាកលវិទ្យាល័យការពារជាតិ

នាព្រឹកថ្ងៃសុក្រ ៤ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ សាកលវិទ្យាល័យការពារជាតិបានរៀបចំពិធីប្រគល់ និងទទួល អគារ C (ជាន់ទី២ និងជាន់ទី៣) នៃមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា នៃសាកលវិទ្យាល័យការពារជាតិ ដែលត្រូវបានបញ្ចប់ការជួលជុល និងកែលម្អឡើងវិញ ជាស្ថាពរ ក្រោមជំនួយឧបត្ថម្ភកម្មវិធីកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អូស្ត្រាលី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបាន និងលោកវរសេនីយ៍ឯក Tony Peck (តូនី ផេក) នាយការិយាល័យអនុព័ន្ធយោធាអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។