Travel Tips
Lorem ipsum dolor sit amet, consectetur adipiscing elit.
នារសៀលថ្ងៃចន្ទ ៦ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ បានទទួលជួបសម្តែងការគួរសម និងផ្លាស់ប្ដូរទស្សនៈជាមួយគណៈប្រតិភូវិទ្យាស្ថានវិទ្យាសាស្ត្រយោធា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ង្វៀន ឌីញ ជុង ប្រធាននយោបាយ នៃវិទ្យាស្ថានវិទ្យាសាស្ត្រយោធា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជំនួបនេះបានផ្តោតលើការពិភាក្សាអំពីប្រធានបទ៖ «ការវាយតម្លៃស្ថានភាពបច្ចុប្បន្ន និងការលើកឡើងនូវដំណោះស្រាយ ដើម្បីពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងវៀតណាម និងកម្ពុជា នាពេលអនាគត»។