Travel Tips
Lorem ipsum dolor sit amet, consectetur adipiscing elit.
In addition to the plenary session of the 27th ASEAN Regional Forum Heads of Defence Universities, Colleges, and Institutions Meeting (27th ARF HDUCIM), the National Defence University as the host and co-chair alongside the Canadian Defence Academy, also coordinated 21 formal bilateral meetings requested by delegates from participating countries. The high number of bilateral engagements underscores the significance of the 27th ARF HDUCIM, which functions not only as a platform for international military education but also as an important avenue for military diplomacy that supports the promotion of security, peace, and stability across the region.
សម្រាប់ថ្ងៃទី២ នៃកិច្ចប្រជុំពេញអង្គថ្នាក់ដឹកនាំសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិការតំបន់អាស៊ាន លើកទី២៧ (27th ARF HDUCIM) សាកលវិទ្យាល័យការពារជាតិក្នុងនាមជាម្ចាស់ផ្ទះ និងសហប្រធានជាមួយសាលាបណ្ឌិត្យសភាយោធាកាណាដាបានរៀបចំឱ្យប្រទេសចំនួន ៩ រួមមាន ឡាវ មីយ៉ាន់ម៉ា ស្រីលង្កា ម៉ាឡេស៊ី ប៉ាគីស្ថាន សាធារណរដ្ឋកូរ៉េ ប្រុយណេដារូសាឡឹម នូវែលសេឡង់ និងសិង្ហបុរីធ្វើបទបង្ហាញទៅលើមូលបទរងចំនួនបីរួមមាន៖ ១. ការត្រៀមលក្ខណៈ និងការឆ្លើយតបរបស់យោធាទៅនឹងការរំខានផ្នែកបរិស្ថាន ២. ការរៀបចំថ្នាក់ដឹកនាំយោធាដើម្បីស្វែងយល់ពីតួនាទីដែលតួអង្គមិនមែនរដ្ឋធ្វើនិម្មាបនកម្មសន្តិសុខក្នុងតំបន់ និង៣.ការរៀបចំថ្នាក់ដឹកនាំយោធាដើម្បីធ្វើប្រតិប្រតិ្តការនៅក្នុងពិភពលោកដែលទទួលឥទ្ធិពលពីកម្លាំងជំរុញខាងក្រៅ។ លើសពីនេះអង្គប្រជុំក៏មានកិត្តិយសទទួលបានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ Ambra Dickie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំអាស៊ាន អញ្ជើញធ្វើបទអន្តាគមន៍ពិសេសជូនអង្គប្រជុំលើមូលបទរងទាំងបួននៃកិច្ចប្រជុំ ARF-HDUCIM លើកទី២៧ ផងដែរ។
សម្រាប់ថ្ងៃទី១ នៃកិច្ចប្រជុំពេញអង្គថ្នាក់ដឹកនាំសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិការតំបន់អាស៊ាន លើកទី២៧ (27th ARF HDUCIM) សាកលវិទ្យាល័យការពារជាតិក្នុងនាមជាម្ចាស់ផ្ទះ និងសហប្រធានជាមួយសាលាបណ្ឌិត្យសភាយោធាកាណាដាបានរៀបចំឱ្យប្រទេសចំនួន ៧ រួមានកម្ពុជា កាណាដា ចិន ឥណ្ឌូនេស៊ី ជប៉ុន រុស្សី និងវៀតណាម ធ្វើបទបង្ហាញទៅលើមូលបទរងចំនួនពីររួមមាន៖ ១. ផលប៉ះពាល់ផ្នែកសន្តិសុខនៃការធ្វើចំណាកស្រុកដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ និង២. ការត្រៀមលក្ខណៈ និងការឆ្លើយតបរបស់យោធាទៅនឹងការរំខានផ្នែកបរិស្ថាន។
សាកលវិទ្យាល័យការពារជាតិមានកិត្តិយសសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា យោងតាមលក្ខខណ្ឌយោង (TOR) ស្ដីពីការរៀបចំប្រព្រឹត្តទៅនៃកិច្ចប្រជុំថ្នាក់ដឹកនាំសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិការតំបន់អាស៊ាន (ARF HDUCIM) ដែលបានអនុម័តចូលជាធរមាននៅក្នុងកិច្ចប្រជុំ ARF HDUCIM លើកទី១០ នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០០៦ សាកលវិទ្យាល័យការពារជាតិក្នុងនាមជាម្ខាស់ផ្ទះ និងសហប្រធានជាមួយសាលាបណ្ឌិត្យសភាយោធាកាណាដា នឹងរៀបចំកិច្ចប្រជុំ ARF-HDUCIM លើកទី២៧ ដែលមានសមាជិក ២៧ ស្ថាប័ន/ប្រទេស ចាប់ពីថ្ងៃទី១៨-២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។
នារសៀលថ្ងៃអង្គារ ៨ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនៃការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ទៅលើវឌ្ឍនភាព និងស្វែងរកគោលគំនិត ក៏ដូចជាលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកអបរំយោធារវាងសាកលវិទ្យាល័យការពារជាតិ និងកងទ័ពរំដោះប្រជាជនចិន។
នារសៀលថ្ងៃពុធ ១ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកវរសេនីយ៍ទោ PAUL PAYNE នាយការិយាល័យអនុព័ន្ធយោធាកាណាដា និងលោកពលបាល Marc-André Sauvé ជំនួយការការិយាល័យអនុព័ន្ធយោធាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ទៅលើកិច្ចការចំនួនពីររួមមាន ១. ពិភាក្សាទៅលើវឌ្ឍនភាពនៃកិច្ចការការប្រុងប្រៀបរៀបចំកិច្ចប្រជុំ ថ្នាក់ដឹកនាំ សាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិកាតំបន់អាស៊ានលើកទី២៧ (ARF HDUCIM) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងសហប្រធានជាមួយភាគីកាណាដា នៅចុងខែវិច្ឆិកា ឆ្នាំ២០២៥ និង ២. កិច្ចពិភាក្សាទៅលើការរៀបចំសិក្ខាសាលាស្ដីពីនីតិអន្តរជាតិស្ដីពីជម្លោះប្រដាប់អាវុធ នៅសាកលវិទ្យាល័យការពារជាតិនៅដើមខែ ធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។
នាថ្ងៃសុក្រ ១០ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ សាកលវិទ្យាល័យការពារជាតិបានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរៀបចំកម្មវិធីបញ្ជ្រាបស្ដីពីរបៀបពន្លត់អគ្គីភ័យ តាមរយៈបទឧទ្ទេសនាមស្ដីពីទ្រឹស្ដី និងករណីសិក្សានាពេលព្រឹក ព្រមទាំងការចូលរួមទស្សនា និងអនុវត្តន៍ជាក់ស្តែងពីសំណាក់បុគ្គលិក និស្សិត និងសិក្ខាកាមនាពេលរសៀលផងដែរ។
នាព្រឹកថ្ងៃសុក្រ ១០ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ សាកលវិទ្យាល័យការពារជាតិបានសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំពិធីបាឋកថាស្តីពី "ទ្រឹស្តីមូលដ្ឋានសេដ្ឋកិច្ច និងសភាពការណ៍សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នៅសាលប្រជុំសាកលវិទ្យាល័យការពារជាតិ។
នាព្រឹកថ្ងៃពុធ ០៨ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានចូលរួមអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមព្រះរាជពិធី គោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
នាថ្ងៃសៅរ៍ ០៤ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា ជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានសហការណ៍ជាមួយមូលដ្ឋានសមុទ្ររាម និងស្ថានទូតអូស្រ្តាលីរៀបចំសិក្ខាកាមភាសាអង់គ្លេសមួយក្រុមទៅចូលរួមកម្មវិធីប្រកួតកីឡាបាល់ទះ កីឡាទាញព្រ័ត ជាលក្ខណៈមិត្តភាពជាមួយនាវិកកងទ័ពជើងទឹកអូស្ត្រាលី នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម។ សូមគូសបញ្ជាក់ផងដែរថា កងទ័ពភូមិន្ទអូស្រ្តាលីជាដៃគូសហប្រតិបត្តិការដ៏យូរអង្វែងរបស់សាកលវិទ្យាល័យការពារជាតិចាប់តាំងពីឆ្នាំ១៩៩៤ មកម៉្លេះជាពិសេសទៅលើការបណ្ដុះបណ្ដាលធានធានមនុស្សផ្នែកភាសាអង់គ្លេស។ តាមរយៈសកម្មភាពខាងលើបានផ្ដល់នូវឱកាសឱ្យសិក្ខាកាមភាសាអង់គ្លេសនៃសាកលវិទ្យាល័យការពារជាតិបានអនុវត្តផ្ទាល់នូវចំណេះដឹងភាសាបរទេសរបស់ខ្លួន និងជាពិសេសកសាងនូវទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនាវិកកងទ័ពជើងទឹកអូស្ត្រាលីផងដែរ។
នាព្រលប់ថ្ងៃសៅរ៍ ០៤ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានអញ្ជើញចូលរួមពិធីជប់លៀងទទួលស្វាគមន៍នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនឈ្មោះ Qi Jiguang (PLAN 83) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
នាព្រលប់ថ្ងៃសុក្រ ០៣ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានអញ្ជើញចូលរួមពិធីជប់លៀង ទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអូស្ត្រាលី HMAS Ballarat -FFH155 (Anzac Class FFH) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។