Travel Tips
Lorem ipsum dolor sit amet, consectetur adipiscing elit.
នាព្រឹកថ្ងៃអង្គារ ១០ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ សាកលវិទ្យាល័យការពារជាតិ បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំសមាសភាព និងរចនាសម្ព័ន្ធចាត់តាំងគ្រប់គ្រង នៃក្រុមការងារយុវជនសាកលវិទ្យាល័យការពារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ នៅសាលប្រជុំបណ្ណាល័យ សាកលវិទ្យាល័យការពារជាតិ ។
នាព្រឹកថ្ងៃសុក្រ ១៣ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា នៃសាកលវិទ្យាល័យការពារជាតិកម្ពុជា បានសហការជាមួយកងទ័ពភូមិន្ទអូស្រ្តាលីរៀបចំពិធីបិទជាផ្លូវការនៃ សិក្ខាសាលាសាលាភាសាអង់គ្លេសថ្នាក់តំបន់ឆ្នាំ ២០២៥ ក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ និងលោកវរសេនីយ៍ឯក Tony Peck នាយការិយាល័យអនុព័ន្ធយោធាអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា។ សូមគូសបញ្ជាក់ផងដែរថាសិក្ខាសាលាដែលមានរយៈពេល មួយសប្ដាហ៍ខាងលើនេះគឺត្រូវបានសហការរៀបចំដោយមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា និងកងទ័ពភូមិន្ទអូស្រ្តាលីដើម្បីចែករំលែក ក៏ដូចជាដើម្បីផ្លាស់ប្ដូរនូវឧត្តមានុវត្តន៍ក្នុងការបង្រៀនភាសាអង់គ្លេស ដែលមានសមាសភាពចូលរួមមកពីប្រទេសចំនួន ១០ រួមមាន អូស្រ្តាលី កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ីម៉ុងហ្គោលី នូវែលសេឡង់ ទីម័រខាងកើត តុងហ្គា និងវៀតណាម។ ជាចុងក្រោយសាកលវិទ្យាល័យការពារជាតិសូមថ្លែងអំណរគុណដល់ប្រតិភូទាំងអស់ ជាពិសេសកងទ័ពភូមិន្ទអូស្រ្តាលី តាមរយៈការិយាល័យអនុព័ន្ធយោធានៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានសហការ និងខិតខំទាំងកម្លាំងកាយ ចិត្តធ្វើឱ្យសិក្ខាសាលាខាងលើប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចេះត្រចង់។ សាកលវិទ្យាល័យការពារជាតិ សូមជូនពរឱ្យប្រតិភូទាំងអស់នៃសិក្ខាសាលាសាលាភាសាអង់គ្លេសថ្នាក់តំបន់ឆ្នាំ ២០២៥ ធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព។
នារសៀលថ្ងៃពុធ ១១ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ សាកលវិទ្យាល័យការពារជាតិមានកិត្តិយសបានទទួលស្វាគមន៍ប្រតិភូសិក្ខាសាលាសាលាភាសាអង់គ្លេសថ្នាក់តំបន់មកពីប្រទេសចំនួន ១០ ដែលបានអញ្ជើញមកធ្វើទស្សនៈកិច្ច និងកិច្ចការមួយចំនួននៅសាកលវិទ្យាល័យការពារជាតិដូចខាងក្រោម៖ ១. ជួបសម្ដែងការគួរសម និងពិសារអាហារសាមគ្គីជាមួយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ២. ចូលរួមស្ដាប់បទបង្ហាញអំពីវឌ្ឍនភាពនៃកម្មវិធីបណ្ដុះបណ្ដាលភាសាអង់គ្លេសទូទៅនៅមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា ក៏ដូចជាការកសាងកម្មវិធីបណ្ដុះបណ្ដាលវគ្គសន្តិសុខជាតិជាដើម ៣. និងជាចុងក្រោយប្រតិភូក៏ត្រូវបានជូនធ្វើទស្សនៈកិច្ចតាមបណ្ដាការិយាល័យ មជ្ឈមណ្ឌល និងមហាវិទ្យាល័យ ក៏ដូចជាអគារប្រជុំនានាចំណុះឱ្យសាកលវិទ្យាល័យការពារជាតិផងដែរ។ សាកលវិទ្យាល័យការពារជាតិសូមថ្លែងអំណរគុណដល់ប្រតិភូទាំងអស់ដែលបានចំណាយពេលវេលាធ្វើទស្សនៈកិច្ចនៅសាកលវិទ្យាល័យការពារជាតិ និងសូមជូនពរឱ្យបំពេញភារកិច្ចទទួលបានជោគជ័យ និងធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុវត្ថិភាព។
នាព្រឹកថ្ងៃច័ន្ទ ៩ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានផ្ដល់កិត្តិយសអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ជាមួយ លោកវរសេនីយ៍ឯក Tony Peck នាយការិយាល័យអនុព័ន្ធយោធាអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក វរនាវីទោ Peter Russell មេបញ្ជាការ មជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិការពារជាតិអូស្រ្តាលី ក្នុងកម្មវិធីបើកជាផ្លូវការ សិក្ខាសាលាសាលាភាសាអង់គ្លេសថ្នាក់តំបន់ ឆ្នាំ២០២៥ នៅសណ្ឋាគារហីម៉ាវ៉ារី រាជធានីភ្នំពេញ។ សូមគូសបញ្ជាក់ផងដែរថាសិក្ខាសាលាខាងលើនេះគឺត្រូវបានសហការណ៍រៀបចំដោយមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា នៃសាកលវិទ្យាល័យការពារជាតិកម្ពុជា និងកងទ័ពភូមិន្ទអូស្រ្តាលីដើម្បីចែករំលែក ក៏ដូចជាដើម្បីផ្លាស់ប្ដូរនូវឧត្តមានុវត្តន៍ក្នុងការបង្រៀនភាសាអង់គ្លេស ដែលមានសមាសភាពចូលរួមមកពីប្រទេសចំនួន ១០ រួមមាន អូស្រ្តាលី កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ីម៉ុងហ្គោលី នូវែលសេឡង់ ទីម័រខាងកើត តុងហ្គា និងវៀតណាម។
នាថ្ងៃសៅរ៍ ៧ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារសាកលវិទ្យាល័យការពារជាតិ បាននាំយកគ្រឿងឧបភោគ បរិភោគរបស់សប្បុរសជន ដែលបានឧបត្ថម្ភតាមរយៈសាកលវិទ្យាល័យការពារជាតិ ជួយគាំទ្រវីរកងទ័ពជួរមុខដែលកំពុងឈរជើងនៅសមរភូមិដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅតាមអង្គភាពចំណុះព្រំដែនទិសទី១ ចំនួន ១៤ អង្គភាពមានដូចខាងក្រោម ៖ 1- ទីបញ្ជាការកងពលធំលេខ ៣ 2- បញ្ជាការដ្ឋានអង្គរក្ស ប្រចាំទិស 3- បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការដ្ឋាន 4- បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន 5- បញ្ជាការដ្ឋាន កាំភ្លើងធំ កងទ័ពជើងគោក 6- កងពលតូចអន្តរាគមន៍លេខ ៧ 7- កងពលតូចអន្តរាគមន៍លេខ ៨ 8- កងពលតូចអន្តរាគមន៍លេខ ៩ 9- កងពលតូចអន្តរាគមន៍លេ ១ 10- កងពលតូចអន្តរាគមន៍លេខ ១២៨ 11- បញ្ជាការដ្ឋានទ័ពពិសេស៩១១ 12- កងពលតូចអន្តរាគមន៍លេខ ៦ 13- កងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រចាំទិស 14- និង តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ
នារសៀលថ្ងៃសុក្រ ៦ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានផ្ដល់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ឆ្លៀតពេលដ៏មមារញឹក អញ្ជើញជួបសំណេះសំណាល និងផ្ដល់នូវអនុសាសន៍ណែនាំ ក៍ដូចជាដើម្បីលើកទឹកចិត្តដល់និស្សិត និងសិក្ខាកាមគ្រប់វគ្គសិក្សាទាំងអស់នៃសាកលវិទ្យាល័យការពារជាតិ ឱ្យខិតខំរៀនសូត្រ ពង្រឹងវិន័យផ្ទាល់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្ស បម្រើឱ្យកងយោធពលខេមរភូមិន្ទ នៅថ្ងៃអនាគត។
សាកលវិទ្យាល័យការពារជាតិសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានបន្តរជួយឧបត្ថម្ភតាមរយៈសាកលវិទ្យាល័យការពារជាតិ ជួយគាំទ្រវីរកងទ័ពជួរមុខដែលកំពុងឈរជើងនៅសមរភូមិដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើបងប្អូនជនរួមជាតិ សប្បុរសជនផ្សេងទៀតមានបំណងចូលរួមជួយឧបត្ថម្ភជាសម្ភារ:ក្ដី ជាថវិការក្ដី សូមអញ្ជើញទាក់ទងមកផែកហ្វេសប៊ុកសាកលវិទ្យាល័យការពារជាតិ ឬអញ្ជើញមកសាកលវិទ្យាល័យការពារជាតិដោយផ្ទាល់ដែលមាន ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិផ្ដល់កិត្តិយសនៅចាំទទួលនៅទីនោះតែម្ដង។ ទីតាំងសាកលវិទ្យាល័យការពារជាតិ : https://maps.app.goo.gl/MCgBkdtpoyb3j5jG7?g_st=ipc
នាព្រលប់ ថ្ងៃអាទិត្យ ១ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ដើម្បីជាការថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាកលវិទ្យាល័យការពារជាតិ ដែលបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងបេសសកម្មចុះជួយជនភៀសសឹកដែលបានជ្រកកោនគេជចេញពីជម្លោះប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅវត្តបាត់ថ្កៅ ភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ប្រកបដោយភាពក្លាហាន ជោគជ័យ និងមោទកភាពបំផុត ថ្នាក់ដឹកនាំ យោធាចារ្យ និងបុគ្គលិកអប់រំ នៃសាកលវិទ្យាល័យការពារជាតិទាំងអស់បានឈរតម្រង់ជួរអបអរសាទរ ថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រដែលបានវិលត្រឡប់មកវិញដោយសុវត្ថិភាព និងជោគជ័យ។
នាថ្ងៃសៅរ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានដឹកនាំប្រតិភូជាន់ខ្ពស់សាកលវិទ្យាល័យការពារជាតិ នាំយកគ្រឿងឧបភោគ បរិភោគរបស់សប្បុរសជនឧបត្ថម្ភដល់វរកងទ័ពជួរមុខដែលកំពុងឈរជើងការពារព្រំដែននៅ តំបន់ប្រាសាទតាមាន់ តាក្របី ប្រកបដោយភាពក្លាហានមោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា។
នាថ្ងៃសុក្រ ១៤ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានអញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាកលវិទ្យាល័យការពារជាតិ ដែលបាននឹងកំពុងជួយជនភៀសសឹកដែលកំពុងជ្រកកោនបណ្ដោះអាសន្ន នៅវត្តបាត់ថ្កៅ ភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម សាកលវិទ្យាធិការ ក៏បានដឹកនាំក្រុមការងារធ្វើអនាម័យ និងសម្អាតបរិស្ថាននៅជុំវិញទីតាំងស្នាក់នៅរបស់ជនភៀសសឹក ជាពិសេសក្រោយពេលបងប្អូនជនភៀសសឹកមួយចំនួនបានត្រឡប់ទៅគេហដ្ឋានវិញក្រោយមានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
នាថ្ងៃសៅរ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងជនភៀសសឹកនាវត្តបាត់ថ្កៅ ភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បាននឹងកំពុងដឹកនាំដោយផ្ទាល់ក្រុមការងារសាកលវិទ្យាល័យការពារជាតិដូចខាងក្រោម៖ - ប្រគល់សម្ភារៈ ក៏ដូចជាគ្រឿងឧបភោគ បរិភោគជូនដល់ជនភៀសសឹក - ចុះធ្វើអនាម័យនៅកន្លែងជនភៀសសឹកដើម្បីការពារនូវជំងឺឆ្លងផ្សេងៗ - និងបន្តរពិនិត្យសុខភាព ក៏ដូចជាព្យាបាលជម្ថឺប្រភេទស្រាលជូនដល់ជនភៀសសឹក។ ជាថ្មីម្ដងទៀតសាកលវិទ្យាល័យការពារជាតិសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងមានមោទកភាពយ៉ាងក្រែលែងចំពោះក្រុមការងារដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តដើម្បីបុព្វហេតុជួយបងប្អូនជនរួមជាតិដែលនឹងកំពុងភៀសសឹកនៅក្នុងពេលវេលាដ៏លំបាកនេះ។
នាថ្ងៃសុក្រ ៧ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាដើម្បីបង្ហាញពីសាមគ្គីភាពរវាងកងទ័ពជួរក្រោយ ជាមួយវីរៈជនការពារព្រំដែនជួរមុខ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានដឹកនាំ ថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិកសាកលវិទ្យាល័យការពារជាតិ នាំយកនូវសម្ភារៈ ក៏ដូចជាគ្រឿងឧបភោគ បរិភោគជូនដល់កងពលធំអន្តរាគមន៍លេខ៣ និង៤វរសេនាតូចការពារព្រំដែន នៃទិសយោធភូមិភាគទី៤ផងដែរ។