Travel Tips
Lorem ipsum dolor sit amet, consectetur adipiscing elit.
នាថ្ងៃសុក្រ ៧ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាដើម្បីបង្ហាញពីសាមគ្គីភាពរវាងកងទ័ពជួរក្រោយ ជាមួយវីរៈជនការពារព្រំដែនជួរមុខ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានដឹកនាំ ថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិកសាកលវិទ្យាល័យការពារជាតិ នាំយកនូវសម្ភារៈ ក៏ដូចជាគ្រឿងឧបភោគ បរិភោគជូនដល់កងពលធំអន្តរាគមន៍លេខ៣ និង៤វរសេនាតូចការពារព្រំដែន នៃទិសយោធភូមិភាគទី៤ផងដែរ។
សកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាកលវិទ្យាល័យការពារជាតិចុះជួយពិនិត្យសុខភាពដល់ជនភៀសសឹក ដែលកំពុងជ្រកកោនបណ្ដោះអាសន្ននៅវត្តបាត់ថ្កៅ ភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ សាកលវិទ្យាល័យការពារជាតិសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងមានមោទកភាពយ៉ាងក្រែលែងចំពោះក្រុមការងារដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តដើម្បីបុព្វហេតុជួយបងប្អូនជនរួមជាតិដែលនឹងកំពុងភៀសសឹកនៅក្នុងពេលវេលាដ៏លំបាកនេះ។
នាព្រឹក ថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារភស្តុភារហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ និងពិធីជួបសំណេះសំណាលជាមួយនាយទាហានភស្តុភារហិរញ្ញវត្ថុ ទូទាំងកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្ដីការក្រសួងការពារជាតិ។
នាព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សាកលវិទ្យាល័យការពារជាតិមានសេចក្ដីសោមនស្សរីករាយបានទទួលស្វាគមន៍ប្រតិភូសាកលវិទ្យាល័យកម្ពុជាមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធទូទៅ និងបណ្ណាល័យនៃសាកលវិទ្យាល័យការពារជាតិ។