Search

Travel Tips

Lorem ipsum dolor sit amet, consectetur adipiscing elit.

Lifestyle

Lorem ipsum dolor sit amet, consectetur adipiscing elit.

Hotel Review

Lorem ipsum dolor sit amet, consectetur adipiscing elit.

News

Meeting with students and trainees of the six courses

On the morning of Tuesday, January 30, 2024, His Excellency Lt. General DOK Sopha, Rector of the National Defense University, held a meeting with students and trainees of the six courses who will be taking their final exams in mid-February to offer them advice and encouragement, at the University auditorium.

Meeting to conclude the work of January and direct the implementation plan of February 2024

On the morning of Wednesday, January 31, 2024, His Excellency Lt. General DOK Sopha, Rector of the National Defense University, attended a meeting to conclude the work of January and direct the implementation plan of February 2024 under the high presidency of His Excellency General NEANG Phat, Permanent Secretary of State, at the Ministry of National Defense.

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា បានអនុញ្ញាតឱ្យប្រតិភូមហាវិទ្យាល័យសង្គ្រាមអូស្រ្តាលីចូលជួបសម្ដែងការគួរសម

នារសៀលថ្ងៃ ពុធ ៦ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២0២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានអនុញ្ញាតឱ្យប្រតិភូមហាវិទ្យាល័យសង្គ្រាមអូស្រ្តាលីដឹកនាំដោយលោកស្រីឧត្ដមសេនីយ៍ត្រី Ruth Elsley មេបញ្ជាការមហាវិទ្យាល័យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជាក្រោមកម្មវិធីកិច្ចខិតខំប្រឹងប្រែងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ការពង្រឹងភាពជាដៃគូសហប្រតិបត្តិការរវាងវិស័យឯកជនដែលមានជំនាញ និងសាកលវិទ្យាល័យការពារជាតិ

នាព្រឹកថ្ងៃ អង្គារ ៥ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២0២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនវីដាប់បែលយូ សូហ្វវែរ ថេកណឡជី ឯ.ក ដឹកនាំដោយលោក Vincent Mahendran ប្រធានក្រុមប្រឹក្សាភិបាល និងជាសហស្ថាបនិកក្រុមហ៊ុនចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ។

សូមស្វាគមន៍ប្រតិភូវគ្គបញ្ជាការសេនាធិការហ្វីលីពីនមកកាន់សាកលវិទ្យាល័យការពារជាតិ

នារសៀលថ្ងៃច័ន្ទ ៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២0២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានអនុញ្ញាតឱ្យប្រតិភូវគ្គបញ្ជាការសេនាធិការហ្វីលីពីនដឹកនាំដោយ ឧត្ដមសេនីយ៍ទោ Noel D Beleran ប្រធានគណៈប្រតិភូចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍ក្នុងឱកាសដំណើរទស្សនកិច្ចសិក្សាមកកាន់ព្រះរាជាណាចក្រកម្ពុជា។

កម្មពិធីប្រគល់ថ្នាក់រៀន និងសម្ភារៈបរិក្ខារដែលបានជួសជុលឡើងវិញ ដែលជាជំនួយដ៍ថ្លៃថ្លាក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិឧបត្ដមដោយរដ្ឋាភិបាលអូស្ត្រាលី

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុច ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៤ សាកលវិទ្យាល័យការពារជាតិបានប្រារព្ធពិធីប្រគល់ថ្នាក់រៀន និងសម្ភារៈបរិក្ខារដែលបានជួសជុលឡើងវិញ ដែលជាជំនួយដ៍ថ្លៃថ្លាក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិឧបត្ដមដោយរដ្ឋាភិបាលអូស្ត្រាលីជូនដល់មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងភាសាក្រោមសហអធិបតី ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ។

ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកក្រោមម្លប់សន្តិភាពឱ្យនឹកដល់ស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ

អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ! ព្រឹកថ្ងៃសុក្រ ៩ កើត ខែអស្សុច ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៤ ថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិកអប់រំ និងនិស្សិតនៃមហាវិទ្យាព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យការពារជាតិបានទៅទស្សនកិច្ចសិក្សានៅវិមានឈ្នះឈ្នះ ដើម្បីសិក្សាស្វែងយល់អំពីនយោបាយឈ្នះឈ្នះ ដែលជាយុទ្ធសាស្ត្របញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាម និងគ្មានអ្នករងគ្រោះពោលគឺខ្មែរឈ្នះទាំងអស់គ្នា។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្ដល់វត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលពីច្បាប់

សាកលវិទ្យាល័យការពារជាតិមានកិត្តិយសសូមគោរពថ្លែងអំណរគុណ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្ដល់វត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលពីច្បាប់ និងឯកសារបទដ្ឋានគតិយុត្ដពាក់ព័ន្ធក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅសាកលវិទ្យាល័យការពារជាតិ។

សាកលវិទ្យាល័យការពារជាតិបានសហការជាមួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម

នាថ្ងៃពុធ ៧ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២0២៤ សាកលវិទ្យាល័យការពារជាតិបានសហការជាមួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់សិក្ខាកាមជាបុគ្គលិកអប់រំ និស្សិត និងសិក្ខាកាមនៃសាកលវិទ្យាល័យការពារជាតិចំនួន ១៥០០នាក់ ស្ដីពីច្បាប់ និងឯកសារបទដ្ឋានគតិយុត្ដពាក់ព័ន្ធក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅសាលសហសិក្សានៃសាកលវិទ្យាល័យការពារជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា ជួបប្រតិភូមហាវិទ្យាល័យការពារជាតិឥណ្ឌា

នារសៀលថ្ងៃច័ន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិបានអនុញ្ញាតឱ្យប្រតិភូមហាវិទ្យាល័យការពារជាតិឥណ្ឌាដឹកនាំដោយ ឧត្ដមសេនីយ៍ទោ Mukesh Aggarwal ប្រធានគណៈប្រតិភូចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍ក្នុងឱកាសដំណើរទស្សនៈកិច្ចសិក្សាជាយុទ្ធសាស្ត្រជាមួយប្រទេសជិតខាងនៅព្រះរាជាណាចក្រកម្ពុជា។