Travel Tips
Lorem ipsum dolor sit amet, consectetur adipiscing elit.
នាព្រឹកថ្ងៃពុធ ៣ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានទទួលជួបប្រតិភូដេប៉ាតឺម៉ង់សិក្សាតំបន់ នៃវិទ្យាស្ថានជាតិសម្រាប់ការសិក្សាការពារជាតិជប៉ុន ដឹកនាំដោយលោកបណ្ឌិត SHOJI Tomotaka (ស៊ូជី ថូម៉ូថាកា) នាយក ដេប៉ាតឺម៉ង់សិក្សាតំបន់ ដើម្បីដើម្បីផ្លាស់ប្តូរទស្សនៈលើប្រធានបទសន្តិសុខ នយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅក្នុងតំបន់ និងឆាកអន្តរជាតិក្នុងនាមជាស្ថាប័នឧត្ដមសិក្សាផ្នែកការពារជាតិ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ លើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានទទួលជួបជំនួយការអនុព័ន្ធយោធាអូស្ត្រាលីចប់អាណត្តិ/ថ្មី ចូលជួបសម្ដែងការគួសម បង្ហាញមុខ និងជម្រាបលា នៅការិយាល័យ ឯកឧត្ដម សាកលវិទ្យាធិការ។ ក្នុងជំនួបខាងលើនេះផងដែរ ឯកឧត្ដម សាកលវិទ្យាធិការ បានកោតសរសើរនូវលទ្ធផលជាវិជ្ជមានគួរឱ្យកត់សំគាល់នៃការចូលរួមចំណែករបស់ វរនាវីទោ Karleah Fitzpatrick ជំនួយការអនុព័ន្ធយោធាអូស្ត្រាលីចប់អាណត្តិក្នុងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា-អូស្រ្តាលី ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការអប់រំយោធាតែម្ដង។ ក្នុងនោះដែរ ឯកឧត្ដម សាកលវិទ្យាធិការ ក៏បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក វរសេនីយ៍ត្រី HENRY DUDLEY-WARDE ជំនួយការអនុព័ន្ធយោធាអូស្ត្រាលីថ្មី និងទន្ទឹងរងចាំប្រកបដោយភាពជឿជាក់ខ្ពស់ក្នុងការពង្រីកសហប្រតិបត្តិការបន្ថែមទៀតក្នុងអាណត្តិរបស់លោកផងដែល។
សាកលវិទ្យាល័យការពារជាតិមានកិត្តិយសសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថាក្នុងនាមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃអាទិត្យ ៦រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ សាកលវិទ្យាល័យការពារជាតិ សហការណ៍ជាមួយរដ្ឋបាលស្រុកប្រាសាទបាគង និងរៀបចំកម្មវិធី «ពិធីបុណ្យចាប់ត្រីរបស់អ្នកភូមិបង្កោង» នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ហេតុដូច្នេះ សូមអញ្ជើញ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិ ចូលរួមឱ្យបានច្រើនច្រើនកុះករ។
ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ និង ឯកឧត្ដម ឧត្តមសេនីយ៍ទោបណ្ឌិត ទេពចំរើន សាមឺឌី នាយក នាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ ស្ថាប័នទាំងពីរក្នុងនាមជាស្ថាប័នអប់រំថ្នាក់ឧត្ដមសិក្សាយោធា និងស្ថាប័នជំនាញភូមិសាស្រ្តយោធាបាននឹងកំពុងដំណើរការវគ្គសិក្សារយៈពេលខ្លីស្ដីពីការប្រើផែនទីឋានលេខារបស់នាយកដ្ឋានភូមិសាស្ត្រ ដោយមានគោលបំណងចម្បង ក្នុងការពង្រឹង និងបំពេញបន្ថែមសមត្ថភាពវិជ្ជាជីវៈ និងលើកកម្ពស់ការយល់ដឹងផ្នែកភូមិសាស្ត្រយោធាជូនដល់បុគ្គលិក និងយោធាចារ្យនៃសាកលវិទ្យាល័យការពារជាតិ ចាប់ពីថ្ងៃទី១៩-២៣ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាកលវិទ្យាល័យការពារជាតិ។
តបតាមការអញ្ជើញពីសំណាក់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានដឹកនាំប្រតិភូជាន់ខ្ពស់សាកលវិទ្យាល័យការពារជាតិអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ប្រតិភូសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដឹកនាំដោយលោកជំទាវបណ្ឌិត ទេព កូលាប ប្រធានក្រុមប្រឹក្សាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដើម្បីពិនិត្យទៅលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងស្វែងរកលទ្ធភាពក្នុងការពង្រីកភាពជាដៃគូរបន្ថែមទៀត។
សាកលវិទ្យាល័យការពារជាតិសូមធ្វើគារវកិច្ចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវវត្តមានដ៏ខ្ពង់ខ្ពស់ស្ត្រីទី១កម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានឆ្លៀតពេលដ៏មមៀញឹកអញ្ជើញមកលើកទឹកចិត្តដល់ទីតាំងផ្ទាល់ដល់ក្រុមគ្រូពេទ្យ យោធិន ក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលបានមកចូលរួមរៀបចំ និងបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅសាកលវិទ្យាល័យការពារជាតិ ដែលជាគំនិតផ្ដើចផ្ដើមរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។
ដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខដែលកំពុងតែប្រយុទ្ធនឹងសត្រូវឈ្លានពានសៀម និងជួយប្រជាជនជាជនរងគ្រោះនៅតាមបន្ទាត់ព្រំដែន ក៏ដូចជាដើម្បីចូលរួមចំណែកក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជាយើង បងប្អូនជនរួមជាតិអាចមកអញ្ជើញចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តទាំងអស់គ្នា នាថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៤ល្ងាច នៅសាកលវិទ្យាល័យការពារជាតិ ដែលជាគំនិតផ្ដើចផ្ដើមរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។ សូមធ្វើការស្កេន QR កូដដូចបានភ្ជាប់ជូនក្នុងខិត្តប័ណ្ណព័ត៌មានដូចខាងក្រោមដើម្បីធ្វើការចុះឈ្មោះទុកជាមុនតាមជំហានងាយៗដូចខាងក្រោម។
វគ្គសិក្សាកម្រិតមធ្យមនៃច្បាប់ស្ដីពីជម្លោះប្រដាប់អាវុធដែលត្រូវបានសហការណ៍រៀបចំដោយសាកលវិទ្យាល័យការពារជាតិ និងសាលាបណ្ឌិត្យសភាយោធាកាណាដា ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ។
នារសៀលថ្ងៃពុធ ១៣ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា បានរៀបចំកម្មវិធីធ្វើបទបង្ហាញស្ដីពីលទ្ធផល ទស្សនកិច្ចសិក្សារបស់សិក្ខាកាមកម្មវិធីភាសាអង់គ្លេសទូទៅ ទៅកាន់ខេត្តកែប និងកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ និងអមជាមួយ កញ្ញា វរនាវីទោ Karleah Fitzpatrick ជំនួយការអនុព័ន្ធយោធាអូស្រ្តាលីប្រចាំកម្ពុជាផងដែរ។ សូមគូសបញ្ជាក់ផងដែរថា ដំណើរទស្សនៈកិច្ចសិក្សាខាងលើនេះគឺជាកម្មវិធីប្រចាំឆ្នាំក្រោមការឧបត្ដម្ភរបស់កងទ័ពភូមិន្ទអូស្រ្តាលី ដើម្បីលើកទឹកចិត្តដល់សិក្ខាកាមឆ្នើម និងមានវិន័យល្អក្នុងការសិក្សាដើម្បីមានឱកាសសិក្សាស្វែងយល់បន្ថែមពីភូមិសាស្រ្ត ក៏ដូចជាប្រវត្តិសាស្រ្ត និងវប្បធម៌តាមតំបន់នានានៃប្រទេសកម្ពុជាផងដែរ។
ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ សាកលវិទ្យាល័យការពារជាតិ និងសាលាបណ្ឌិត្យសភាយោធាកាណាដាបានសហការណ៍រៀបចំ វគ្គសិក្សាកម្រិតមធ្យមនៃច្បាប់ស្ដីពីជម្លោះប្រដាប់អាវុធជូនដល់និស្សិតវគ្គបណ្ដុះបណ្ដាលការពារជាតិ និងនិស្សិតវគ្គបណ្ដុះបណ្ដាលបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តយោធាចំនួន ៣០ រូប រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបំពេញបន្ថែមជូននិស្សិតនូវចំណេះដឹង ក៏ដូចជាសារៈសំខាន់ ព្រមទាំងករណីសិក្សា និងទ្រឹស្ដីនៃច្បាប់ស្ដីជម្លោះប្រដាប់អាវុធអន្តរជាតិ និងមិនអន្តរជាតិផងដែរ។
នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ សាកលវិទ្យាល័យការពារជាតិក្នុងនាមជាម្ចាស់ផ្ទះ និងប្រធានកិច្ចប្រជុំបានរៀបចំពិធីបិទជាផ្លូវការកិច្ចប្រជុំ ថ្នាក់ដឹកនាំ សាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិកាតំបន់អាស៊ានលើកទី២៧ និងផ្ទេរដំណែងប្រធាន ARF-HDUCIM លើកទី២៨ ជូនសាលាបណ្ឌិត្យសភាយោធាកាណាដា ដែលនឹងត្រូវរៀបចំធ្វើម្ចាស់ផ្ទះ និងសហប្រធានជាមួយស្ថាប័នអប់រំយោធាហ្វីលីពីន នៅខែតុលា ឆ្នាំ២០២៦ នៅប្រទេសកាណាដាខាងមុខនេះ។
នាព្រឹកថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សាកលវិទ្យាល័យការពារជាតិបានរៀបចំកម្មវិធីបើកជាផ្លូវការកិច្ចប្រជុំ ថ្នាក់ដឹកនាំ សាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិកាតំបន់អាស៊ានលើកទី២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅសណ្ឋាគារ សុខាភ្នំពេញ។ សូមគូសបញ្ជាក់ផងដែរថាយោងតាមលក្ខខណ្ឌយោង (TOR) ស្ដីពីការរៀបចំប្រព្រឹត្តទៅនៃកិច្ចប្រជុំថ្នាក់ដឹកនាំសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិការតំបន់អាស៊ាន (ARF HDUCIM) ដែលបានអនុម័តចូលជាធរមាននៅក្នុងកិច្ចប្រជុំ ARF HDUCIM លើកទី១០ នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០០៦ សាកលវិទ្យាល័យការពារជាតិក្នុងនាមជាម្ចាស់ផ្ទះ និងសហប្រធានជាមួយសាលាបណ្ឌិត្យសភាយោធាកាណាដា បាននឹងកំពុងរៀបចំកិច្ចប្រជុំ ARF-HDUCIM លើកទី២៧ ដែលមានប្រតិភូមកពី ១៧ ប្រទេស/ស្ថាប័ន ចាប់ពីថ្ងៃទី១៨-២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។