Travel Tips
Lorem ipsum dolor sit amet, consectetur adipiscing elit.
នារសៀលថ្ងៃ ច័ន្ទ ៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានអនុញ្ញាតឱ្យប្រតិភូកងទ័ពអូស្រ្តាលីដឹកនាំដោយ លោកវរនាវីឯក Bernard YORK នាយអនុព័ន្ធយោធាអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមដើម្បីជម្រាបលា និងបង្ហាញមុខ លោកវរសេនីយ៍ឯក Tony PECK នាយអនុព័ន្ធយោធាអូស្រ្តាលីថ្មី។ ក្នុងឱកាសនេះដែល លោក វរនាវីឯក Bernard YORK ក៍បានណែនាំ លោកវរសេនីយ៍ត្រី Jamie STEELE នាយកិច្ចសហប្រតិបត្តិការយោធាផ្នែកអប់រំថ្មីដែលត្រូវមកជំនួសភារកិច្ចលោកវរសេនីយ៍ត្រី Mark HUGHES ដែលត្រូវចប់អាណត្តិផងដែល។
នារសៀល ថ្ងៃ ច័ន្ទ ១២ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ និស្សិតវគ្គបណ្ដុះបណ្ដាលការពារជាតិ ជំនាន់ទី១៧ នៃសាកលវិទ្យាល័យការពារជាតិបានធ្វើបទបង្ហាញាស្ដីពីរបាយការណ៍លទ្ធផលនៃដំណើរទស្សនកិច្ចសិក្សារយៈពេល០៥ថ្ងៃ ចាប់ផ្ដើមថ្ងៃទី២៥-២៩ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិភាគឦសានក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពីភូមិសាស្ត្រទឹកដីកម្ពុជា ទុកជាចំណេះដឹង និងបទពិសោធន៍ និងជាពិសេសដើម្បីត្រៀមប្រឡងបញ្ចប់វគ្គនាពេលខាងមុខ។
នារសៀលថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងយោធាចារ្យ នៃមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសាបានចូលជួបសម្ដែងការគួរសម និងជូនពរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស. ២០២៤។